វិធីសាស្តា្រខ្លះៗដើមគេងបានស្កប់ស្កល់
គេងលក់ស្កប់ស្កល់ល្អនៅពេលយប់
គឺមានសារសំខាន់ ចំពោះសុខភាព។ បើតាមអ្នកជំនាញ
វាជួយឲ្យមានអារម្មណ៍ស្រស់ថ្លា និងផ្ចង់អារម្មណ៍បានមូលនៅពេលថ្ងៃ។
ជាមធ្យមមនុស្សពេញវ័យត្រូវការគេង ៨ម៉ោង នៅពេលយប់
ដើម្បីរាងកាយដំណើរការងារបានល្អនៅពេលថ្ងៃ។ តែយ៉ាងណាមិញ
ក៏មានមនុស្សមួយចំនួនមានបញ្ហាទៅនឹងដំណេក តើគួរដោះស្រាយរបៀបណា?

១.បង្កើតទម្លាប់ល្អថ្មី៖
រៀបចំបន្ទប់គេង ស្ងប់ស្ងាត់
ងងឹត និងខ្យល់អាកាសល្អ។ ពិចារណាពីសំឡេង ពន្លឺ និងកម្ដៅ ព្រោះវាអាចរំខានចំពោះដំណេក។
២. គេងតាមពេលវេលាជាក់លាក់៖
ម៉ោងចូលគេង
និងក្រោកត្រូវទៀងទាត់។ ក្រោកពីគេងតាមទម្លាប់ នៅពេលព្រឹក
សូម្បីអ្នកអស់កម្លាំងក៏ដោយ បែបនេះនឹង
ជួយឲ្យដំណេកអ្នកវិលទៅរកសភាពធម្មតាវិញ។
៣. ជៀសវាងទម្លាប់គេងយូរពេលថ្ងៃ៖
វាធ្វើឲ្យពិបាកគេងនៅពេលយប់។
ប្រសិនបើអ្នកមានអារម្មណ៍ងងុយដេកនៅពេលថ្ងៃ សូមគេងពី ២០ទៅ៣០នាទី
យ៉ាងយូរ ភ្លាមៗបន្ទាប់ពីពិសាអាហារថ្ងៃត្រង់រួច។
៤. ជៀសវាងសកម្មភាពធ្វើឲ្យស្វាង
និងតានតឹងមុនពេលចូលគេង៖
ដូចជាលំហាត់ប្រាណខ្លាំងក្លា
ការពិភាក្សាដ៏តឹងសរសៃក។
៥. ជៀសវាងពិសាអាហារ៖
រយៈពេលពីរបីម៉ោង
នៅពេលមុនចូលគេង។
៦.
កំហិតការប្រើប្រាស់អាហារមានជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង
និងនីកូទីន៖
ឈប់ពិសាកាហ្វេរយៈពេល៨ម៉ោង
នៅមុនពេលចូលគេង។ ជៀសវាងពិសានៅពេលល្ងាច។
ខណៈពេលប្រើគ្រឿងស្រវឹងអាចធ្វើឲ្យមានអារម្មណ៍ងងុយដេក
វាក៏រំខានចំពោះគុណភាពដំណេកផងដែរ។
៧. ប្រើប្រាស់បន្ទប់គេង
សម្រាប់តែការគេងប៉ុណ្ណោះ៖
កុំអានសៀវភៅ
មើលទូរទស្សន៍នៅកន្លែងដេក។ ហ្វឹកហាត់ខួរក្បាល
និងរាងកាយឲ្យទទួលសញ្ញាថា ទីនេះជាកន្លែងសម្រាប់គេង។
៨. ពេលដេកមិនលក់ ក្រោកដើរចេញ៖
រួចធ្វើអ្វីដែលអ្នកចូលចិត្ត
ដូចជា អានសៀវភៅ ងូតទឹក ឬក៏ស្ដាប់ចម្រៀងបំពេលួងលោម។
ពេលមានអារម្មណ៍ងងុយសូមត្រឡប់ទៅគេងវិញ៕