ក្រឡាញ់
លក្ខណៈរុក្ខជាតិៈ ជាប្រភេទឈើធំ ដែលមានកំពស់ពី១៤-25ម

ដើមដុះត្រង់មាំមែកតូចៗច្រើនធ្លាក់សំយាកចុះក្រោម សំបកដើមពណ៌ប្រផេះ។ស្លឹក៖ ដូចស្លាបបក្សី មានចាប់ពី៥-៩សន្លឹក ពណ៌បៃតងចាស់រាងពងក្រពើចុងស្រួច។
ផ្កា៖ នៅចុងមែកដុះជាចង្កោម ប្រវែង៣០ស.ម ឬវែងជាងដែលមានពណ៌សតូចៗ
ផ្លែ៖ មូលវែងប្រហែល១៥មម ទទឹង៨-៩មម ផ្លែជាចង្កោមពេលទុំសំបកខ្មៅស្តើងស្រួយ
គ្រាប់វាសំប៉ែតពណ៌កាហ្វេ។
រសជាតិ៖ ចត់ មានជាតិ Tanin
សារៈប្រយោជន៍៖ ប្រសំបកសំរាប់ព្យាបាលរាកនឹងឬសដូងវិល។
កន្លែងដុះ៖ ដុះនៅកន្លែងសើម
ជំរាលភ្នំ ជើងភ្នំ។